ប្រវត្តិសម្តេច ជួន ណាត ដែលជាអ្នកបង្កើតវចនានុក្រុមខែ្មរ និងជាបណ្ឌិតអក្សរសាស្រ្តខ្មែរ
សម្តេចព្រះមហាសុមេធាធិបតីជួន ណាត ប្រសូតនៅថ្ងៃអង្គារ ១១ រោច ខែផល្គុន ពុទ្ធសករាជ ២៤២៧ គឺថ្ងៃទី ១១ ខែមីនា ឆ្នាំ១៨៨៣ នៅភូមិកំរៀង សង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ព្រះបិតានាមជួន ព្រះមាតានាម យក់ ។ គ្រួសារនេះមានបុត្រតែពីរគត់គឺសម្តេច និងឧកញ៉ាសោភណមន្ត្រី ជួន នុត ។ សម្តេច ជួត ណាត បានសុគត នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ១៩៦៩ ដោយជរាពាធ។
ប្រវត្តិការសិក្សា៖ កាលនៅកុមារបានសិក្សាអក្សរ និងលេខដរាបដល់ជន្មាយុ ១៤ ឆ្នាំ បានបួសជាសាមណេរ នៅខែ ឧសភា ឆ្នាំ ១៨៩៧ បន្ទាប់មកបានបួសជាសាមណេរនៅវត្តពោធិព្រឹក្ស (ហៅវត្តពោល្យំ) សង្កាត់រលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ បួសជាសាមណេរបានពីរឆ្នាំ សម្តេចបានចូលសិក្សាព្រះបរិយត្តិធម៌នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញជន្មាយុគ្រប់ ២១ ឆ្នាំ បានទៅសូមបំពេញឧបសម្បទាជាភិក្ខុ ខែមិថុនា ឆ្នាំ១៩០៤។
សម្តេចចេះភាសាបាលី ដោយអាចអានសំនៀង លង្កា ភូមា មន សៀម និងលាវ ចំនែកឯអក្សរ និងភាសា សម្តេចចេះភាសាសៀម-លាវ យ៉ាងជាក់លាក់ និងភាសាបារាំងល្មមប្រាស្រ័យការបាន រួមជាមួយនឹងភាសាអង់គ្លេស និងភាសាវៀតណាម។ ១៩១៣ បានចូលប្រឡងដេញប្រយោគក្នុងព្រះឧបោសថរតនារាម (វិហារព្រះកែវមរកត) ចំពោះព្រះភ័ក្ត្រព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិបាន ៤ ប្រយោគ ដែលជាប្រយោគជាន់ខ្ពស់បំផុតក្នុងសម័យនោះ ១៩១៥ បានប្រឡងជាប់លេខ ២ បានទទួលការតែងតាំងជាសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់។
ប្រវត្តិការងារ៖១៩១៩ សមាជិកនៃក្រុមជំនុំតែងវចនានុក្រមខ្មែរ ដែលទ្រង់ជាលេខាធិការកាន់កិច្ចការផ្ទាល់ ១៩២៥ សម្តេចទ្រង់បានធ្វើជាសមាជិកនៃក្រុមជំនុំពិនិត្យសេចក្តីខុសត្រូវនៃសៀវភៅនានាដែលសាលាបាលីជាន់ខ្ពស់បោះពុម្ពផ្សាយ ១៩២៦ ជាមេប្រយោគក្នុងការប្រឡងយកវិញ្ញាបនបត្របឋមសិក្សាខ្មែរ និងសញ្ញាបត្របឋមសិក្សាជាន់ខ្ពស់បារាំង-ខ្មែរ នៅក្រុងភ្នំពេញ ១៩២៧ ជាសមាជិកក្រុមជំនុំផ្ទៀងសម្រេចវចនានុក្រមខ្មែរ
ហើយបានទទួលធ្វើវចនានុក្រុមតែមួយព្រះអង្គឯងដរាបដល់បានចប់សព្វគ្រប់ បានបោះពុម្ពផ្សាយទាំងភាគ ១ និងភាគ ២ ១៩២៧ ជាសមាជិកនៃក្រុមអភិបាលជំនុំផ្តាច់ឆ្នាំសម្រាប់ព្រះរាជបណ្ណាល័យកម្ពុជា ១៩៣០ ជាចាងហ្វាងរងនៃសាលាបាលីជាន់ខ្ពស់ក្រុងភ្នំពេញ ១៩៣០ ជាសមាជិកជំនួយនៃក្រុមជំនុំព្រះត្រៃបិដកនៅពុទ្ធសាសនបណ្ឌិត្យ ១៩៣២ ជាសមាជិកនៃក្រុមជំនុំខាងការស្រាវជ្រាវជ្រើសរើសរកពាក្យពេចន៍ក្នុងផ្ទៃនៃកវីនិពន្ធខ្មែរបុរាណ ដើម្បីប្រមូលបញ្ចូលពាក្យទាំងនេះទៅក្នុងវចនានុក្រមខ្មែរ ១៩៣៣
ជាសមាជិកនៃក្រុមជំនុំពិនិត្យសៀវភៅដែលក្រសួងសិក្សាធិការជាតិបោះពុម្ពផ្សាយ ១៩៣៤ ជាសមាជិកនៃក្រុមជំនុំជ្រើសរើសពាក្យខ្មែរ ប្រៀបធៀបនឹងពាក្យបារាំងសម្រាប់ប្រើក្នុងកិច្ចការរាជការ ១៩៣៥ ជាសាស្ត្រាចារ្យបង្រៀនភាសាបាលី សំស្ក្រឹត ខ្មែរ និងលាវ ប្រចាំថ្នាក់ទីបំផុតនៃមធ្យមសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រុងភ្នំពេញ ១៩៤២ ជាចាងហ្វាងនៃសាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ (ពុទ្ធិកវិទ្យាល័យ ព្រះសុរាម្រឹត) ១៩៤៤ ជាចៅអធិការវត្តឧណ្ណាលោម ១៩៤៥ ជាអធិបតីនៃថេរសភាគឺក្រុមជំនុំជាន់ខ្ពស់របស់ព្រះសង្ឃ ១៩៤៧ ជាអនុប្រធានគណៈកម្មការវប្បធម៌ ផ្នែកអក្សរ (ក) នៃគណៈកម្មការជាតិខាងការសិក្សា ១៩៤៨ ជាប្រធាននៃគណៈកម្មការធម្មវិន័យ
ពិនិត្យការផ្សាយសៀវភៅសម្រាប់សាលាធម្មវិន័យ ក្នុងព្រះរាជាណាចក្រ ១៩៦១ រហូតមក សម្តេចទ្រង់ប្រោសមេត្តាទទួលនិមន្តពីសមាគមអ្នកនិពន្ធខ្មែរ ធ្វើជាប្រធាននៃការសម្ភាសអក្សរសាស្ត្រ ផ្សាយតាមសំឡេងវិទ្យុជាតិរាល់ថ្ងៃសុក្រ ១៩៦៨ ទ្រង់ទទួលព្រះឋានៈជាព្រះប្រធាននៃគណៈកម្មការពិនិត្យស្នាដៃអត្ថបទផ្សាយជារឿងខាងប្រវត្តិសាស្ត្រខ្មែរ ១៩៦៩ជាព្រះប្រធានគណៈកម្មការពិនិត្យ និងកំណត់អំពីន័យរបស់ទង់ជាតិខ្មែរ ១៩៦៩ ជាព្រះប្រធានគណៈកម្មការពិនិត្យ និងកំណត់អំពីន័យរបស់ទង់ជាតិខ្មែរ
កិច្ចការក្រៅប្រទេសពុទ្ធសាសនា៖ ១៩៣១ ដឹកនាំគណៈប្រតិភូនៃមន្ត្រីសង្ឃទៅកាន់ក្រុងវៀងចន្ទន៍ និងក្រុងហ្លួងព្រះបាង ដើម្បីរួបរួមក្នុងពិធីសម្ពោធពុទ្ធសាសនបណ្ឌិត្យប្រទេសលាវផង ដើម្បីជំនុំពិភាក្សាអំពីការសិក្សាសម្រាប់សាលាបាលីរង នៅប្រទេសលាវ ១៩៣៣ ដឹកនាំគណៈប្រតិភូព្រះសង្ឃខ្មែរ ទៅធ្វើទស្សនាចរណ៍ចំពោះវត្តខ្មែរទាំងឡាយក្នុងដែនកូសាំងស៊ីន ប្រទេសវៀតណាមខាងត្បូង ១៩៣៩
ដឹកនាំគណៈប្រតិភូមួយ ដើម្បីប្រជុំប្រឹក្សាកិច្ចការនៃពុទ្ធសាសនបណ្ឌិត្យ និងការសិក្សាសម្រាប់សាលាបាលី ដើម្បីជួយរំលឹកដាស់តឿនប្រជាជាតិលាវនៅក្នុងទីប្រជុំជន ក្នុងខេត្តនានា ឱ្យខំប្រឹងយកចិត្តទុកដាក់ក្នុងការសិក្សា និងការប្រតិបត្តិឱ្យបានត្រឹមត្រង់តាមគន្លងព្រះពុទ្ធសាសនាផង ប្រទេសលាវ ១៩៤៣ ជាសមាជិកឆ្លើយឆ្លងនៃសាលាបារាំងសែសនៅចុងបូពាប្រទេស និង ឆ្នាំ១៩៤៨ សម្តេចបានទ្រង់ទទួលនាទីជាសមាជិកកិត្តិយសនៃសាលានេះដរាបរៀងមក ១៩៥០ ដឹកនាំគណៈប្រតិភូខ្មែរទៅប្រជុំសន្និសីទអន្តរជាតិ
ដើម្បីបង្កើតពុទ្ធិកសមាគមពិភពលោក នៅក្រុងកោលម្បូលង្កាទ្វីប ១៩៥៣ ដឹកនាំគណៈប្រតិភូខ្មែរទៅបំពេញបេសកកម្មសុច្ឆន្ទៈ ប្រឹក្សាសម្រេចរឿងធ្វើឆដ្ឋសង្គាយនា នៅក្រុងរ៉ង់ហ្គូន សហភាពភូមា ១៩៥៤ ដឹកនាំគណៈប្រតិភូខ្មែរទៅចូលរួមប្រជុំធ្វើឆដ្ឋសង្គាយនាសម័យប្រជុំដំបូង ក្រុងរ៉ង់ហ្គូនប្រទេសភូមា ១៩៥៥ ដឹកនាំគណៈប្រតិភូខ្មែរទៅកាន់ទីធ្វើឆដ្ឋសង្គាយនា ក្រុងរ៉ង់ហ្គូនប្រទេសភូមា ដើម្បីប្រជុំ ហើយបិទពេលប្រជុំប្រចាំឆ្នាំ ១៩៥៩ ដឹកនាំគណៈប្រតិភូខ្មែរទៅកាន់ក្រុងហ្សាការតា និងក្រុងសឺម៉ារុំាង កោះជ្វា ប្រទេសឥណ្ឌូណេស៊ី ដើម្បីរួបរួមក្នុងពិធីបុណ្យវិសាខបូជា និងពិធីបញ្ចុះខណ្ឌសីមា។
សមណសក្តិ៖ ១៩១០ ជាព្រះបាឡាត់សាក្យបុត្តឹយ៍ (បាឡាត់របស់ព្រះសាក្យវង្ស នុត វត្តឧណ្ណាលោម) ១៩១២ ជាព្រះគ្រូសង្ឃសត្ថា (ទីឋានានុក្រមសម្រាប់ឯករបស់សម្តេចព្រះមហាសង្ឃរាជព្រះនាមទៀង) ១៩៣១ ជាព្រះសាសនសោភ័ណ (រាជាគណៈកិត្តិយស) ១៩៤០ ជាព្រះពុទ្ធឃោសាចារ្យ (រាជាគណៈថ្នាក់ទោ) ១៩៤៤ សម្តេចបានឡើងសមណសក្តិជាព្រះពោធិវ័ង្ស (រាជាគណៈថ្នាក់ឯក) ១៩៤៨ បានឡើងសមណសក្តិជាន់ខ្ពស់បំផុតជាព្រះមហាសុមេធាធិបតី សង្ឃនាយកគណៈមហានិកាយ ១៩៥០ ព្រះករុណាជាអម្ចាស់ជីវិត ទ្រង់បានប្រោសព្រះរាជទាន ព្រះឋានៈជា សម្តេចព្រមហាសុមេធាធិបតី សង្ឃនាយកគណៈមហានិកាយ
១៩៥៤ រដ្ឋាភិបាលនៃសហភាពភូមា បានប្រគេនព្រះឋានៈសម្តេច ជាព្រះអគ្គមហាបណ្ឌិតនៃសហភាពភូមា ១៩៥៧ រដ្ឋាភិបាលនៃសហភាពភូមាបានសុំដំឡើងព្រះឋានៈសម្តេច ជាព្រះអភិធជមារដ្ឋគរុ នៃសហភាពភូមា ដែលជាសមណសក្តិដ៏ខ្ពង់ខ្ពស់បំផុតមានតែមួយអង្គ១៩៦៤ អ្នកនិពន្ធខ្មែរទាំងអស់បានថ្វាយឋានៈព្រះអង្គជាព្រះអគ្គនិពន្ធអក្សរសាស្ត្រខ្មែរ និងជាសមាជិកកិត្តិយសនៃសមាគមអ្នកនិពន្ធខ្មែរផង ១៩៦៣ សម្តេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋនៃប្រទេសកម្ពុជា ទ្រង់បានប្រោសព្រះរាជទានប្រគេនព្រះឋានៈសម្តេច ជាសម្តេចព្រះសង្ឃរាជថ្នាក់ទី១ ២៨ ឧសភា ១៩៦៧ សម្តេចព្រះសង្ឃរាជ ជាម្ចាស់ទ្រង់បានទទួលសញ្ញាបត្របណ្ឌិតអក្សរសាស្ត្រពេញលក្ខណៈពីសម្តេចព្រះប្រមុខរដ្ឋ ក្នុងនាមនៃមហាវិទ្យាល័ យអក្សរសាស្ត្រ និងមនុស្សសាស្ត្រនៃភូមិន្ទសាកលវិទ្យាល័យ
១៩១៧ មេដាយអស្សរឹទ្ធិមុនីសារាភរណ៍ ១៩៣២ មេដាយអស្សរឹទ្ធិព្រះរាជាណាចក្រកម្ពុជា ១៩៣២ មេដាយអស្សរឹទ្ធិដំរីមួយលាន និងស្វេតច្ឆត្រ ប្រទេសលាវ ១៩៣៧ មេដាយសេនានៃបណ្ឌិត្យសភា សាធារណរដ្ឋបារាំង ១៩៤២ មេដាយអស្សរឹទ្ធិ ដឺឡាឡេស្យុង ដុណ្ណើរ នៃសាធារណរដ្ឋបារាំង ១៩៤៤ មេដាយសេនានៃព្រះរាជាណាចក្រកម្ពុជា ១៩៤៨ មេដាយសេនាដឺឡាឡេស្យុងដុណ្ណើរ នៃសាធារណរដ្ឋបារាំង ១៩៤៨ មេដាយសេនាដឺឡាឡេស្យុងដុណ្ណើរ នៃសាធារណរដ្ឋបារាំង ១៩៦២ មេដាយមហាសិរីវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា ១៩៦៣ មេដាយមហាសិរីវឌ្ឍន៍សុវត្ថារា ១៩៦៩ មេដាយជាតូបការដែលជាគ្រឿងឥស្សរិយយសធំបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា
ទិញទឹកដីជុំវិញវត្តចំនួនជាង៣ហិកតា ពង្រីកទីវត្តវត្តពោធិព្រឹក្ស ឱ្យបានធំទូលាយច្រើនជាងមុន បានជួយឧបត្ថម្ភលើកថ្នល់ភ្ជាប់ពីថ្នល់ជាតិចូលវត្តសុរភី និងវត្តពោធិព្រឹក្ស រួមចម្ងាយ៣គីឡូម៉ែត្រ ព្រមទាំងបានឧបត្ថម្ភឱ្យថ្នល់លំនេះ បានចាក់ក្រួសបាយក្រៀម បានស្ថាបនាវិហារពីបេតុងអារម៉េ ពុទ្ធិកបឋមសិក្សា
និងរៀបចំទីវត្តទាំងមូល បានស្ថាបនាស្ពានធំ១ តូច១ សុទ្ធតែបេតុងអារម៉េ ឆ្លងស្ទឹងតូច រាំងព្រំប្រទល់សង្កាត់រកាកោះ និងសង្កាត់រលាំងកែន ១៩៤៨ បានស្ថាបនាសាលាបឋមសិក្សាបំពេញវិជ្ជា (សុរភីពោធិព្រឹក្ស) ៣ខ្នង ហើយទ្រង់បានជួយឧបត្ថម្ភសាលានេះរហូតដល់ឡើងដល់ថ្នាក់ទី៧ទំនើប បានស្ថាបនាខ្លោងទ្វារបេតុងអារម៉េ១ បានស្ថាបនាអាវសថសាលា (សាលាសំណាក់) ១ ខ្នង បានឱ្យជីកស្រះទំហំ ១០០ ម៉ែត្រ ៤ ជ្រុង និងបាន ជួយឧបត្ថម្ភឱ្យជីកអណ្តូងយោង ១៦ កន្លែង អណ្តូងបុកប្រើស្នប់៣កន្លែង បានស្ថាបនាគិលានដ្ឋាន ១ ខ្នង ប្រសូតគ្រឹះ (មន្ទីរសម្ភព)
១ ខ្នង ដោយបេតុងអារម៉េ និងកំពែងបេតុងអារម៉េបណ្តោយ ១០០ ម៉ែត្រ ទទឹង ៥២ ម៉ែត្រ ព័ទ្ធជុំវិញមន្ទីរទាំង ២ ខ្នងនេះ បានស្ថាបនាអគារគព្ពិនីសំណាក់ក្នុងកំពែង បានស្ថាបនាអគារបេតុងអារម៉េ ២ ខ្នង សម្រាប់គិលានសមណៈ នៅក្រៅកំពែង បានជាវទីដីចំនួន ៣ ហិកតាកន្លះ ហើយទ្រង់សព្វព្រះរាជហឫទ័យលះបង់ទីដែលបានជាវហើយនេះជូនទៅរាជរដ្ឋាភិបាល ឱ្យស្ថាបនាអគារមណ្ឌលនីតិកម្ម (ប៉ុស្តិ៍ប៉ូលិស) និងមន្ទីររាជសហករណ៍ បានចាត់ការឱ្យលើកទំនប់ទឹកមួយកន្លែង មានបណ្តោយ ៩០០ ម៉ែត្រ ទទឹង ៨០០ ម៉ែត្រ បានឱ្យវេយ្យាវច្ចករដាំដំណាំនៅលើដីជិតអាស្រមមនោរម្យ ដើម្បីជាប្រយោជន៍ដល់គិលានដ្ឋាន និងប្រសូតគ្រឹះនៅក្នុងអនាគត
១៩២០ និង ឆ្នាំ តៗរៀងមក នូវវចនានុក្រមខ្មែរភាគ ១ និងភាគ ២ ១៩២០ កច្ចាយនូបត្ថម្តកៈ (វេយ្យាករណ៍បាលី) មាន ២ ភាគ ១៩២៦ ហិបដិបត្តិ ១៩១៧ សាមណេរវិន័យ ១៩២៨ បាតិមោក្ខសង្ខេប (សម្រាយ) កាព្យលោកធម៌ បោះពុម្ពដំបូងក្នុងពុទ្ធសករាជ២៥០០ ១៩៥៧ បព្វជ្ជូបសម្បទា ១៩៣៣ នាគោបមាទិកថា ១៩៤១ សុភមង្គលគាថា បឋ្យាវត្ត៧គាថា ជាភាសាបាលី និងប្រែ សម្រាប់សូត្រថ្វាយសុភមង្គលសិរីសួស្តី ចំពោះព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ អត្ថបទ ផ្សេងៗជាច្រើនក្នុងទស្សនាវដ្តី កម្ពុជសុរិយា របស់ពុទ្ធសាសនបណ្ឌិត្យតាំងពីក្នុងឆ្នាំ១៩២៦ អត្ថបទ ផ្សេងៗក្នុងទស្សនាវដ្តីពន្លឺពុទ្ធចក្ររបស់ពុទ្ធិកសមាគម មជ្ឈមណ្ឌលកម្ពុជរដ្ឋ ព្រះរាជនិពន្ធបទ “នគររាជ” សម្រាប់ភ្លេងជាតិខ្មែរ ព្រះរាជនិពន្ធពីថ្ងៃទី២០ កក្កដា ១៩៤១ និងបទសរភញ្ញ ដែលទ្រង់បាននិពន្ធក្នុងឱកាសបុណ្យពុទ្ធសករាជ២៥០០៕ប្រភព៖ den-sharing