គ្រាន់តែឃើញ ខគោពិសេសបែបនេះហើយ!! ប្រាកដជាចង់សាកជាក់ជាមិនខាន…

គ្រឿងផ្សំ: សាច់គោ សាច់វៀវ រឺសាច់សសៃ ១គីឡូ កាត់ដុំៗ ប្រហិតសាច់គោ ការ៉ុត រំដេង គល់ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម ម្ទេសឆ្អើរ ចិញ្ច្រាំម៉ដ្ឋ គ្រឿងសាតេ ផ្កាចន្ទ័ បុកម៉ដ្ឋ។ បន្លែមាន: សាលាដ សណ្ដែកបណ្ដុះ ត្រកួន ជីរណា ជីនាងវង ម្អម ខ្ទឹមបារាំង មី នំបុង័ គុយទាវ។

វិធីធ្វើ៖១-ដាក់ខ្ទះចាក់ប្រេងឆាចូលអោយក្ដៅ ដាក់ខ្ទឹមស ខ្ទឹមក្រហម បន្ទាប់មកដាក់ម្ទេសដែលចិញ្រ្ចាំហើយឆាចូលគ្នាអោយឈ្ងុយ ដាក់ស្ករត្នោតចូលកូរអោយឡើងជើងអង្រ្កង ហើយដាក់សាច់ចូល ចាំបន្ថែមគ្រឿង អំបិល ប៑ីចេង ទឹកត្រី ហើយបង់រំដេងចូល គល់ស្លឹកគ្រៃ គ្រឿងសាតេ ផ្កាចន្ទ័ យករំលីងបុកអោយម៉ដ្ឋល្អ សិនចាំបង់ចូល ឆាចូលគ្នាអោយសព្វ។

២-ពេលពុះបន្ថែមទឹកធម្មតា រំងាស់វា ១ម៉ោង តាមសាច់ផុយរឺមិនផុយ ពេលផុយល្មមហើយ បន្ថែម ការ៉ុត ប្រហិតសាច់គោ ដាក់ទឹកដោះគោខាប់២-៣ ស្លាបព្រា (ដាក់ក៏បានមិនដាក់ក៏បាន) ភ្លក់មើលល្មមហើយ លើកឡើង។៣-បន្លែសណ្ដែកបណ្ដុះ និងត្រកួន សំរាប់ស្រុះ ពេលញុាំរៀបសាលាដនៅបាតចាន ទើបដាក់បន្លែស្រុះ ហើយទើប ឆុងមី រឺគុយទាវចូល ហើយទើបដាក់ជី ម្អម ចុងក្រោយដាក់ខ្ទឹមលីងជាការស្រេច ។

នេះជារបៀបធ្វើរបស់ខ្ញុំ របៀបនៃការធ្វើអាស្រយ័តាមផ្ទះនិងតាមតំបន់ដែរ ជួនកាលគេធ្វើ រឺប្រើគ្រឿងផ្សំខុសគ្នាតិច តិច ពីរបៀបធ្វើរបស់ខ្ញុំ អាស្រ័យការដែលយើងចូលចិត្ត។ប្រភព៖ ចុងភៅមុខខ្មៅ ប្រភព៖ eangsophalleth

Leave a Reply

Your email address will not be published. Required fields are marked *