ពិតជាល្អមែន!! ក្រូចសើច ជួយប្រឆាំងជម្ងឺមហារីក លាងសំអាតជាតិពុល និងខ្លាញ់ក្នុងឈាម និង…

រូបមន្តភេសជ្ជៈក្រូចសើច លាងសំអាតជាតិពុល និងខ្លាញ់ក្នុងឈាម (Cholesterol)

វិធីធ្វើ៖ ក្រូចសើច ១ផ្លែ ចិតសំបក ច្របាច់យកទឹក លាយ សូដា ១កំប៉ុង។

វិធីប្រើប្រាស់៖ ពិសារាល់ព្រឹក បន្ទាប់ពីងើបពីគេង។ រូបមន្ត ភេសជ្ជៈក្រូចសើច សំរាប់សុខភាពមាំមួន និងកំចាត់ជាតិពុល

វិធីធ្វើ៖ ផ្លែក្រូចសើច ៤-៥ ផ្លែ ចិត្តសំបក ច្របាច់យកទឹក លាយអំបិល ១ចឹប ទឹកឃ្មុំ ( តាមចំណូលផ្អែមតិចឬ ច្រើន ) និងទឹកកក យកគ្រឿងផ្សំទាំងអស់ចាក់ចូលម៉ាស៊ីនក្រឡុក ឲ្យម៉ដ្ឋ រួចចាក់ដាក់កែវជាការស្រេច។

វិធីប្រើប្រាស់៖ ពិសាមួយថ្ងៃមួយកែវ។

3-ប្រឆាំងជម្ងឺមហារីក ដោយសារស្លឹកក្រូចសើចបរិបូណ៌ដោយ បេតាការ៉ូទីន ( Betacarotine )​

-ប្រេងក្រូចសើចជួយបន្ថយស្ត្រេស ជួយឲ្យគេងលក់ស្រួល

-បំប៉នបេះដូង​​ បំបាត់ខ្យល់ចាប់វិលមុខ។

វិធីធ្វើ៖ សំបកផ្លែក្រូចសើច ហាន់១ ស្លាបព្រាបាយ។

វិធីប្រើប្រាស់៖ ឆុងទឹកពិសារជាប្រចាំ។


4-បំបាត់ក្អកស្លេស្មលាងសំអាតឈាម បំបាត់ជាតិពុល ចុកពេលមានរដូវ វិធីធ្វើ៖ យកផ្លែអាំងភ្លើងឲ្យទន់។ វិធីប្រើប្រាស់៖ ច្រចាប់បន្តក់ចូលកបន្តិចម្តង។

5-រូបមន្តបំបាត់អង្គែ វិធីធ្វើ៖ ក្រូចសើច១ ផ្លែ យកទៅដុត ច្របាច់យកទឹក។ វិធីប្រើប្រាស់៖ យកទៅឈ្លីស្បែកក្បាល រួចទុកចោល 3-4 នាទី សឹមលាងទឹកចេញ។

6-រូបមន្តបណ្តុះ និងបំបាត់សក់ជ្រុះ វិធីធ្វើ៖ ក្រូចសើច៣-៤ ផ្លែ ច្របាច់យកទឹក លាយជាមួយប្រេងដូង ១ស្លាបព្រាកាហ្វេ ក្រឡុកឲ្យចូលគ្នា។ វិធីប្រើប្រាស់៖ យកមកញីសាច់ក្បាល និងសក់ អប់ទុក ១៥នាទី លាងចេញ ធ្វើដូច្នេះ ១អាទិត្យ នឹងចាប់ផ្តើមបានផល៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។អត្ថបទដោយ៖ អ៊ាង សុផល្លែត សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

Leave a Reply

Your email address will not be published. Required fields are marked *