អស់បារម្ភទៀតហើយ!! បើកូនកើតច្រាំងអណ្តាតបែបនេះ

ច្រាំងអណ្ដាត​ជាជម្ងឺ​មួយ​ប្រភេទ​ដែល​បណ្ដាល​មកពី​ការ​រលាក​ផ្នែក​ស្រទាប់​ស្ដើង​នៅលើ​អណ្ដាត​ឬក្នុង​មាត់​ទៅលើ​ភ្នាសស្ដើង​តាម​អញ្ចាញ​ធ្មេញក្រអូម​មាត់បបូរ​មាត់និង​ផ្នែក​ផ្សេង​ទៀត​ក្នុង​មាត់ ទោះ​មាន​មេរោគ​ក្ដីគ្មាន​មេរោគ​ក្ដី។ប៉ុន្ដែ​ករណី​បង្ក​ដោយមេរោគ​នឹងធ្វើ​ឱ្យ​ក្មេង​ក្តៅ​ខ្លួន​ខ្លាំង។


ជម្ងឺ​ជ្រាំង​អណ្ដាត​អាច​បណ្ដាល​មកពី​ជម្ងឺ​ផ្សិត​ផ្សេងៗ​និង​ដែល​អាច​បង្ក​ដោយ​មេរោគ​ឱកាស​និយម មួយ​ចំនួន។ ប្រសិន​បើមាន​ការ​រលាក​ខ្លាំង​ធ្វើឱ្យ​ក្មេង​ញ៉ាំ​អាហារ​មិន​បាន បៅ​មិន​កើត។ ករណី​នេះអាច​ធ្វើឱ្យ​ក្មេង​ឈាន​ទៅ​រក​ជម្ងឺ​មួយ ប្រភេទ​ទៀត គឺជម្ងឺ​ខ្វះ​អាហា​រូបត្ថម្ភ។ ជា​ទូទៅ​ជម្ងឺ​ជ្រាំង​អណ្ដាត​ច្រើន​កើត​លើ​កុមារ​អាយុ​ក្រោម​ប្រាំ​ឆ្នាំ។១.វិធី​ព្យាបាល​សាមញ្ញ​ដែល​អាណា​ព្យាបាល​អាច​ធ្វើ​បាន៖ការ​ព្យាបាល​គឺអាច​ចាប់​ផ្ដើម​ពី​អាណា​ព្យា​បាល​ផ្ទាល់​ដោយ ម្ដាយ​ត្រូវ​សម្អាត​មាត់​កូន​ដែល​មាន​ជម្ងឺ​តាម​វិធី​ដូច​ខាង​ក្រោម ៖


ដាំ​ទឹកឱ្យ​ពុះ​ហើយ​ទុកឱ្យ​នៅ​ក្ដៅ​ឧណ្ហៗ បង់​អំបិល​ស្អាត​ទៅ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ​នោះ​ឱ្យ​ប្រៃ​ល្មម យក​ក្រណាត់​ទន់ៗ​ស្អាត ដែល​បាន​ស្ងោរ​សម្លាប់​មេ​រោគ​ហើយ​មក​ជ្រលក់​ទឹក​អំបិល​ក្ដៅ​ឧណ្ហៗ​នោះ​ជូត​សម្អាត​ក្នុង​មាត់ លើ​អណ្ដាត​ឱ្យបាន​ញឹក​ញាប់​អាច​ពីបួន​ទៅ​ប្រាំ​មួយ​ដង​ក្នុង​មួយ​ថ្ងៃ ប៉ុន្ដែ​មិន​អាច​ជូត​ខ្លាំង​ពេក​ទេ​ព្រោះ​ធ្វើឱ្យ​អណ្ដាត​កុមារ​ឈឺឬ​ចេញឈាម​បាន។ផ្ទុយ​ទៅវិញ​បើ​លោក​អ្នក​យក​ក្រណាត់​មិន​ស្អាត ឬមិន​បាន​សម្លាប់​មេ​រោគ​ជា​មុន​ទេ​នោះ​ការ​សម្អាត​នោះ​នឹង​ក្លាយ​ជាការ ចម្លង​មេ​រោគ និង​ធ្វើឱ្យ​ជម្ងឺ​ជ្រាំង​លើ​ទារក​កាន់តែ​ធ្ងន់​ធ្ងរ​ថែម​ទៀត។

វិធី​បង្ការ​ជម្ងឺ​ជ្រាំង​អណ្ដាត ករណី​បំបៅ​កូន​ដោយ​ទឹក​ដោះ ម្ដាយ​ត្រូវ​ទទួល​ទាន​អាហារ​ឱ្យ​បាន​គ្រប់​គ្រាន់​និង​មាន​វីតា​មីន​ច្រើន​ប្រភេទ​ដើម្បី​ការពារ ការ​កើត​មាន​ជម្ងឺ​ពង​បែក ឬ​រលាក ដែល​បណ្ដាល​ឱ្យ​កើត​ជ្រាំង​អណ្ដាត។

កុមារ​ដែល​អាច​ញ៉ាំ​អាហារ​បាន​គួរឱ្យ​ចំណី​អាហារ​ដែល​មាន ជីវ​ជាតិ​គ្រប់​គ្រាន់ ដូច​ជាជាតិ​សាច់ ត្រី បន្លែ​ពណ៌​បៃ​តង​ចាស់ និង​ផ្លែ​ឈើ​ពណ៌​លឿង​ទុំ​និង​ចំណី​អាហារ​មាន​ជាតិ​វីតា​មីន​ច្រើន​ប្រភេទ លើស​ពីនេះ​ត្រូវ​មាន​អនា​ម័យល្អ​ផង​ដែរ។

ប្រភព៖ ​eangsophalleth

Leave a Reply

Your email address will not be published. Required fields are marked *