ប្រធានាធិបតីអាមេរិក Richard Nixon សុំឱ្យ លីលានជា ធ្វើជាអង្គរក្សរូបលោក ប៉ុន្តែ..

លោក លី លានជា ជាតារាក្បាច់គុណចិនដ៏ល្បីល្បាញ កើតនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ១៩៦៣ ក្នុងទីក្រុងប៉េកាំង នៃប្រទេសចិន។ លោកបានរៀបការចំនួន ២ ដង (លើកទី ១ ជាមួយលោកស្រី Huang Qiuyan នៅឆ្នាំ ១៩៨៧ ដោយលែងលះគ្នានៅឆ្នាំ ១៩៩០ និងលើកទី ២ ជាមួយលោកស្រី Nina Li Chi នៅឆ្នាំ ១៩៩៩ មកដល់បច្ចុប្បន្ន ដោយលោកមានកូន ស្រី ០៤ នាក់ មានឈ្មោះ Si, Taimi, Jane និងJada) ហើយលោក លី លានជា មានកម្ពស់ ១៦៨ សង់ទីម៉ែត្រ។

លោក លីលានជា ទទួលបានមេដាយមាសចំនួន ១៥ និងមេដាយប្រាក់ចំនួន ០១ នៃក្បាច់គុណ Wushu កាលពេលនៅប្រកួត។ នៅឆ្នាំ១៩៧៤ ក្រុមក្បាច់គុណ wushu បានទៅបង្ហាញក្បាច់គុណនៅប្រទេសអាមេរិក កាលនោះលោក លី លានជា មានអាយុត្រឹម១១ឆ្នាំប៉ុណ្ណោះ ខណៈរូបលោកតំណាងឱ្យអ្នកក្បាច់គុណចិនទាំងមូល។

បន្ទាប់ពីសំដែងចប់ លោក Richard Nixon ដែលជាប្រធានាធិបតីអាមេរិកទី ៣៦ បានសួរទៅ លី លានជា ថា៖ “ក្មេងប្រុស! ក្បាច់គុណកុងហ្វូរបស់ឯង គួរឱ្យចាប់អារម្មណ៍ណាស់ តើឯងចង់ក្លាយជាអង្គរក្សរបស់ខ្ញុំទេ នៅពេលធំឡើង?”។ ភ្លាមៗនោះ លោក លីលានជា បានឆ្លើយថា “ទេ! នៅពេលខ្ញុំធំឡើង ខ្ញុំមិនចង់ការពារនរណាម្នាក់ជាបុគ្គលនោះទេ ខ្ញុំចង់ការពារប្រជាជនចិន ១ ពាន់លាននាក់”។

លោក Richard Nixon ដែលជាប្រធានាធិបតីអាមេរិកទី ៣៦ បានចាប់ដៃជាមួយ លីលានជា នៅឆ្នាំ១៩៧៤លោក លី លានជា បានចាប់ផ្តើមសំដែងភាពយន្តចិនដំបូងនៅឆ្នាំ ១៩៨២ ក្នុងរឿង Shaolin Temple និងបន្តសំដែងភាពយន្តហូលីវូដដំបូងក្នុងឆ្នាំ ១៩៩៨ ក្នុងរឿង Lethal Weapon 4។

នៅចុងឆ្នាំ២០១៧ លីលានជា បានថតភាពយន្តឈុតខ្លីជាមួយសេដ្ឋី Jack Ma, កុំកុំ និងតារាភាពយន្តចិនជាច្រើនរូបទៀត ហើយប៉ុន្មានឆ្នាំមកនេះ រូបលោកមិនសូវបានចូលរួមសំដែងភាពយន្តច្រើននោះទេ ដោយសារមានបញ្ហាសុខភាព។

Leave a Reply

Your email address will not be published. Required fields are marked *