មិនងាយនឹងរកទេ!!ទោះដឹងថាប្រពន្ធស្វិតជើង ក៏បុរសម្នាក់នេះស្ម័គ្រចិត្តរួមរស់មើលថែប្រពន្ធជារៀងរហូត…(មានវីដេអូ)
វីដេអូមួយត្រូវបានគេបង្ហោះចែករំលែកក្នុងបណ្តាញទំនាក់ទំនងសង្គមបានបង្ហាញពីបុរសម្នាក់ស្ម័គ្រចិត្តមើលថែរក្សាប្រពន្ធរបស់គាត់ដែលស្វិតជើង។ពិតជាបានឆ្លុះបព្ចាំាងពីការរស់នៅពិតៗរបស់ប្តីប្រពន្ធមួយគូរនេះ។សេចក្តីស្នេហា៏របស់ពួកគាត់កើតឡើងដោយសេចក្តីអាណិតអាសូរដោយកាលនោះមានមនុស្សជាច្រើនបាដេញគាត់ប្រពន្ធគាត់ឲ្យចេញទៅ ព្រោះថាប្រពន្ធរបស់លោកមានក្លិនឆ្អេះណាស់ ហើយលោកក៏អាណិត។
លោកក៏បានដួសទឹកឲ្យងួតសំអាតខ្លួន ហើយអ្នកនៅទីនោះក៏ចេះតែបង្អាប់គាត់ជាមួយប្រពន្ធរបស់គាត់ ថាស្រលាញ់គ្នា ទើបចុងក្រោយគាត់ក៏សម្រេចចិត្តស្រលាញ់គ្នា និងយកគ្នាធ្វើជាស្វាមី ភរិយា។ក្នុងនោះហ្វេសប៊ុកMJQTVបានសរសេរបង្ហោះថា៖បច្ចុប្បន្នពួកគាត់កំពុងរស់នៅតាមសំយ៉ាបផ្ទះគេទេ ប៉ុន្តែពួកគាត់បានបង្ហាញអារម្មណ៍មួយដែលថាពួកគាត់ហាក់មានជីវិតប្រសើរជាងមុនឆ្ងាយ…ប្រពន្ធខ្ញុំពិការតែរូបរាង ប៉ុន្តែគាត់អត់មានពិការចិត្តនោះទេ។
បើបងប្អូនមានចំណាប់អារម្មណ៍ចង់បរិច្ចាគថវិកាឬសម្ភារៈផ្សេងៗដល់ពួកគាត់ បងប្អូនអាចទំនាក់ទំនងមកកាន់ក្រុមការងារ MJQTV ដែលមានលោករិន សុក្រិត្យ (ផលិតករកម្មវិធី)តាមរយៈ089 55 99 64