ពិតជាល្អខ្លាំងណាស់!! វិធីដាំម្រះដែលទទួលបានជោគជ័យរបស់កសិករយើង

ដើម្បីដាំដុះដំណាំម្រះទទួលបានជោគជ័យសូមចែករំលែកពីបច្ចេកទេសដាំម្រះរបស់កសិករម្នាក់ដែលគាត់ទទួលបានជោគជ័យ តាមដំណាក់កាលខាងក្រោមដូចតទៅ៖ការលើករង-រងម្រះត្រូវមានទទឹងរង១មនឹងកំពស់រង ៣០ស.ម (រដូវវស្សា ៤០ស.ម)។ប្រើជីទ្រាប់បាត ២០-២០-១៥ ចំនួន ៤០ក្រាម លាយជាមួយលាមកសត្វ ឬកំប៉ុស្ត៣គីឡូក្រាម។ជ្រុំអោយសព្វទៅក្នុងរងមុនពេលដាំ ។-គ្របរងដោយប្រើប្លាស្ទិច ឬចំបើងដើម្បីការពារសំណើមដីបានល្អ និងកាត់បន្ថយស្មៅចង្រៃ។បោះបង្គោលទ្រើង និងចងសំណាញ់ទ្រើងអោយហើយមុនពេលយកកូនមកដាំ ។


ការធ្វើដីបណ្តុះកូន ធ្យូងអង្កាម (ត្រាំទឹកចំនួន ២យប់,ដាក់វាអោយស្រស់ទឹក)ចំនួន៣ធុងស្ពេត្រូ។លាមកគោម៉ដ្ឋចំនួន ២ធុង ស្ពេត្រូ។
ដីមានជីជាតិ ឬដីតំបូកម៉ដ្ឋ ចំនួន ១ធុងស្ពេត្រូ។ត្រូវលាយធាតុទាំងបីនេះចូលគ្នារួច ហើយយកទៅលីង ឬក៏ចំហ៊ុយក្នុងរយៈពេល ១៥នាទី
មិនត្រូវអោយល្បាយនេះសើមពេក ឬស្ងួតពេកនោះទេ។បន្ទាប់ពីលីង/ចំហ៊ុយរួច ត្រូវទុកដីនេះអោយត្រជាក់សិនមុនដាក់គ្រាប់។


ការបណ្តុះកូន ត្រូវធ្វើរោងបណ្តុះកូនអោយបានត្រឹមត្រូវដើម្បីការពារកូនដំណាំពីពពួកសត្វល្អិតចង្រៃ និងពពួកសត្វជញ្ជក់ ។ដាក់ល្បាយដីដែលបានលីងនោះទៅក្នុងថាសបណ្តុះ(មិនត្រូវសង្កត់ដីក្នុងថាស់បណ្តុះអោយហាប់នោះទេ) យកគ្រាប់ម្រះដែលបានផ្អាបរយៈពេល ២យប់យកមកបណ្តុះ។


ដាក់គ្រាប់ម្រះមួយគ្រាប់ក្នុងមួយរន្ធ។ជំម្រៅពីរដងនៃទទឹងគ្រាប់។បន្ទាប់ពីដាក់គ្រាប់រួចត្រូវស្រោចទឹកបន្តិចដើម្បីអោយដី និងគ្រាប់ស្អិតជាប់គ្នា។យកថាស់ដែលបានបណ្តុះរួចយកទៅដាក់ក្នុងរោងបណ្តុះកូន។ត្រូវប្រើស្បៃដែលមានរន្ធញឹកគ្របកូនរហូតដល់កូនអាចយកទៅដាំបាន។


ការពង្រឹងកូន កូនម្រះអាចយកទៅដាំបានពេលមានអាយុចន្លោះពី៩ទៅ១២ថ្ងៃ ត្រូវពង្រឹងកូនម្រះរយៈពេល ៤ ទៅ ៥ថ្ងៃ មុនយកទៅដាំ (ដាក់កូនម្រះអោយត្រូវពន្លឺថ្ងៃ)។ មុនយកកូនម្រះទៅដាំមុនមួយថ្ងៃ ត្រូវប្រើថ្នាំ(Thiamethoxan ឬ Imidaclorprid) ការពារកូនពីពពួកសត្វជញ្ជក់។


ការដាំកូន ដាំកូនម្រះនៅពេលរសៀល។ របៀដកកូនម្រះចេញពីថាសបណ្តុះ គឺយកម្រាមរុញបាតថាសឡើងលើហើយដៃម្ខាងទៀតដកកូនម្រះថ្នមៗដើម្បីកុំអោយដាច់ឬសកូនម្រះ។ ត្រូវដាំកូនម្រះត្រឹមដីកំណើត ជៀសវាងកប់កូនបន្លែលិចគល់វា។


ការដាក់ជី រងគ្របប្លាស្ទិច ឬគ្របចំបើង ត្រូវយកឈើបុករណ្តៅសងខាងគុម្ពទើបដាក់ជី។ដាំកូនម្រះបានរយៈពេល១សប្តាហ៍ត្រូវដាក់ជីចំងាយ ១០ស.ម ពីគល់ដំណាំ។ដាំកូនម្រះបានរយៈពេល ២សប្តាហ៍ត្រូវដាក់ជីចំងាយ ១៨ស.ម ទៅ ២៥ស.មពីគល់ដំណាំ។ដាំកូនម្រះបានរយៈពេល ៦សប្តាហ៍ត្រូវដាក់ជីចន្លោះកណ្តាលពីគុម្ពមួយទៅមួយ ។ដាក់ជីរៀងរាល់ ៧ ទៅ ១៥ថ្ងៃម្តង អាស្រ័យទៅតាមប្រភេទដី (ដីខ្សាច់ដាក់ជីញឹកញាប់ តែតិចជាងដីល្បាយច្រើនជាងខ្សាច់)។ដាក់ជីហើយត្រូវស្រោចទឹក ជៀសវាងដាក់ជីគីមីនៅពេលថ្ងៃក្តៅ។

ការស្រោចទឹក ស្រោចទឹកពេលព្រឹក និងអោយបានទៀងទាត់។មិនត្រូវស្រោចទឹកពេលល្ងាច ឬស្រោចទឹកច្រើនពេក ព្រោះវាធ្វើអោយរលួយគល់ដំណាំ។ការស្រោចអាចប្រើប្រព័ន្ធតំណក់ទឹក, ការបញ្ចួលតាមពោះរង។ល។

ការថែទាំ ជំងឺទំលឿងស្លឹ មានស្នាមអុចពណ៌លឿងរាងជ្រុង ហើយប្រែជាពណ៌ត្នោត។ ជំងឺផ្សិតម្សៅ មានម្សៅពណ៌សជាមច្រើននៅលើស្លឹក ល។ល (ជំងឺផ្សិត ប្រើថ្នាំ Metalaxy MencoZeb, Propineb,។ល។)ស្រាំងទិចផ្លែ ស្រាំងនេះវាទិចបញ្ជូលពងទៅក្នុងក្តបម្រះ រួចក្លាយជាដង្កូវដែលធ្វើអោយរលួយ ។ (ប្រើនុយអន្ទាក់ ហ្វេរ៉េមុន ចាប់ស្រាំងឈ្មោល) ចៃ កើតឡើងញឹកញាប់នៅខាងក្រោមស្លឹក ( ប្រើថ្នាំ Abamectin, Dinotefuran, Fipromil)


ការប្រមូលផល ទំហំតម្រូវទៅតាមទីផ្សារ បេះនៅពេលព្រឹេក ដោយប្រើកន្ត្រៃកាត់ទង់ ធ្វើចំណាត់ថ្នាក់ ។ល។ប្រភពៈ Sambath Tem

Leave a Reply

Your email address will not be published. Required fields are marked *